Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

TVK នឹងធ្វើការផ្សាយផ្ទាល់​ពីទីក្រុង​វៀងច័ន្ទ កម្មពិធីសម្ដេចតេជោ ហ៊ុន សែន ទទួលពានរង្វាន់ «អាស៊ានសមិទ្ធផលអមតៈ», Fresh News TV នឹងចូលរួមផ្សាយផ្ទាល់ផងដែរ !

04-08-2016 14:29

(ភ្នំពេញ)៖ ទូរទស្សន៍ជាតិកម្ពុជា (TVK) នឹងធ្វើការផ្សាយផ្ទាល់ពីទីក្រុងវៀងច័ន្ទ នូវកម្មពិធីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលពានរង្វាន់ «អាស៊ានសមិទ្ធផលអមតៈ» នៅប្រទេសឡាវ នាវេលាម៉ោង៦៖៣០នាទី ដល់ម៉ោង៨យប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦។

Fresh News TV នឹងចូលរួមផ្សាយផ្ទាល់កម្មវិធីនេះ ដើម្បីបង្កភាពងាយស្រួលដល់ទស្សនាតាមរយៈទូរស័ព្ទ និង គេហទំព័រ, ព្រមទាំងនៅលើ Facebook និង Youtube ផងដែរ រយៈពេល១ម៉ោង៣០នាទី។

តាមសេចក្ដីជូនដំណឹងរបស់ទូរទស្សន៍ជាតិកម្ពុជា បញ្ជាក់បន្ថែមថា ការផ្សាយចេញផ្ទាល់នេះធ្វើឡើងតាមរយៈ THAICOM Satellite មកកាន់ទូរទស្សន៍ជាតិកម្ពុជា៕