(កណ្តាល)៖ លោក ខាន់ ខុន អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជាប្រធានសមាគមបេសកកម្មដំណឹងល្អ បានផ្ដល់អណ្ដូងស្នប់ទឹកស្អាត អាហ្វ្រ៊ី ដេសចំនួន ១០ អណ្ដូង នៅខេត្តកណ្ដាល។
ស្រុកលើកដែក ទទួលបាន ៦អណ្តូង រួមមាន៖
*ភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក
*ភូមិព្រែកតាទួន ឃុំពាមរាំង ស្រុកលើកដែក
*ភូមិតាហ៊ីង ឃុំព្រែកដាច់ ស្រុកលើកដែក
*ភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក
*ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក
*ភូមិកោះកន្ធាយ ឃុំព្រែកដាច់ ស្រុកលើកដែក។
ស្រុកស្អាងចំនួន ៣អណ្ដូង រួមមាន៖
*ភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង
* ភូមិសំរ៉ោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង
* ភូមិតាពិច ឃុំក្រាំងយ៉ូវ ស្រុកស្អាង។
ស្រុកកណ្ដាលស្ទឹង ទទួលបានចំនួន ១អណ្ដូង គឺ ភូមិចំបក់ត្រប់ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង។
ក្នុងឱកាសនោះ លោក ខាន់ ខុន បាននាំការសួរសុខទុក្ខ ពីលោក ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា និងថ្លែងបន្តថា ដោយធ្លាប់ដឹងពីសេចក្ដីត្រូវការ ការខ្វះខាតទឹកនៅរដូវប្រាំង លោកបានសហការជាមួយ គណៈកម្មការគ្រីស្ទបរិស័ទ ខេត្តកណ្ដាល និងអាជ្ញាធរមូលដ្ឋាន ដើម្បីចុះជួយតាមតំបន់មួយចំនួន ដែលខ្វះខាត ហើយត្រូវការទឹកប្រើប្រាស់ ស្របតាមការអភិវឌ្ឍការគាំពារលើកស្ទួយជួយដល់ ទីជនបទ។
គោលបំណងធំ គឺដើម្បីជួយដល់ការរស់នៅ របស់ប្រជាពលរដ្ឋ តាមរយៈអណ្ដូងទឹកស្អាត ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ជួយកាត់បន្ថយ ការទៅយកទឹកពីរកន្លែងឆ្ងាយដែលមិនមែនជាប្រភពទឹកស្អាត ជួយដល់កុមារ ក្នុងការប្រើប្រាស់ ចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំមួយចំនួន សម្រាប់ចិញ្ចឹមជីវិត។
បន្ថែមពីនេះ លោកបានផ្ដាំផ្ញើរបងប្អូន ពីររបៀបរស់នៅ ប្រកបដោយអនាម័យ នៅក្នុងមូលដ្ឋានកន្លែងស្នាក់នៅ ដើម្បីឱ្យមានសុវត្ថិភាពក្នុងការរស់នៅ ក្នុងក្រុមគ្រួសារ តាមរយៈការប្រើប្រាស់ទឹក ដោយមានអនាម័យ ផឹកស្អាត រស់នៅស្អាត ចៀសផុតពីរជំងឺផ្សេងៗ។
លោកបន្ថែមថា អ្វីដែលយើងទទួលបាន ដោយមានការចូលរួមគ្នា រក្សាសុខសន្តិភាព ដើម្បីភាពរីកចម្រើនលើគ្រប់វិស័យ។
សមិទ្ធផលទាំងអស់នេះ បានមកពីរការរួមសហការ របស់គ្រីស្ទបរិស័ទក្នុងប្រទេស និងក្រៅប្រទេស បរិច្ចាគចូលរួម អធិដ្ឋាន និងចូលជា ថវិកា តាមរយៈ លោក ខាន់ ខុន ក្នុងការចុះជួយដល់ ប្រជាជនតាមសហគមន៍ ដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ ហើយខ្វះខាតទឹក ប្រើនៅរដូវប្រាំង ហើយបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការបង្កើនការអភិវឌ្ឍនៅតាមទីជនបទ៕