(ក្រចេះ)៖ កម្លាំងនគរបាលជំនាញស្រុកឆ្លូង នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦នេះ បានសម្រេចបញ្ជូនខ្លូនជនសង្ស័យម្នាក់ ទៅតុលាការ ក្រោយពីបានទទួលបណ្ដឹងពីម្ដាយរបស់ជនរងគ្រោះថា ជនសង្ស័យប៉ុនប៉ងរំលោភសេពសន្ថវៈទៅកូនស្រីរបស់ខ្លូន។ មន្ដ្រីនគរបាលស្រុកឆ្លូង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស្រ៊ីម ចាន់ធឿន អាយុ៤១ឆ្នាំ ហើយត្រូវបានឃាត់ខ្លូននៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ម្សិលមិញនេះ នៅចំណុចភូមិពង្រ៣ ឃុំពង្រ ស្រុកឆ្លូង បន្ទាប់ពីបានទទួលពាក្យបណ្ដឹងពីម្ដាយរបស់ក្មេងរងគ្រោះឈ្មោះញ ស ខ អាយុ១១ឆ្នាំ។
មន្ដ្រីដដែលបានបន្ដថា នៅយប់ទាបភ្លឺ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ មុនពេលកើតហេតុ ក្មេងរងគ្រោះកំពុងតែគេង ស្រាប់តែមានដៃមករាវស្ទាបគូទនាងម្ដងហើយ ម្ដងទៀត ភ្លាមនោះជនសង្ស័យបានស្ទុះមកច្របាច់មាត់ និងបំពង់ករបស់នាងជាប់មិនឲ្យស្រែក ហើយបានច្របាច់មាត់នាងរហូតដល់បាក់ធ្មេញខាងឆ្វេងអស់មួយ ពេលនោះនាងបានព្យាយាមរើបម្រាស់ រហូតផ្អើលឆោឡោ ទើបធ្វើឲ្យជនសង្ស័យរត់គេចខ្លួនបាត់។
ក្រោយមកម្ដាយជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង ទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់បានជនសង្ស័យតែម្ដង ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកនេះ ដើម្បីចាត់ការតាមច្បាប់៕