(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,៣០៤,៨២២នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៩៩,៤១៤នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥២,៤៦៩នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៥,០៤៩នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៦,៤៥៣នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥១១,៤៣៥នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៧៣១,១៨០នាក់, ដូសទី៤ចំនួន ៥,៣២៧,៥១៤នាក់, ដូសទី៥ចំនួន ១,៩៨៣,២៨៨នាក់ និងដូសទី៦ចំនួន ៥០៦,២៤២នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕