(ភ្នំពេញ)៖ ពលករ ពលការិនីខ្មែរ ដែលកំពុងធ្វើការក្រៅប្រទេស នៅថ្ងទី៩ ខែសីហា បានចេញវីដេអូ សូមចូលរួមអបអរសាទរចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំង ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៧ ខែសីហា ត្រូវបានព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាល អាណត្តិទី៧៕
ខាងក្រោមនេះ ជាវីដេអូ៖