(ភ្នំពេញ)៖ ក្រុមហ៊ុនធំៗចំនួន១១ នឹងផ្តល់ឱកាសការងារសរុបចំនួន៧៤១ កន្លែង សម្រាប់និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ក្នុងវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA)​ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។

​និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ស្អែកនេះ។

សូមជម្រាបថាក្រុមហ៊ុនធំៗទាំង១១នោះរួមមាន៖  ក្រុមហ៊ុន Makro (Cambodia) Co., Ltd., ក្រុមហ៊ុនAeon cambodia, ក្រុមហ៊ុនCambodia Airports, ក្រុមហ៊ុនANGKOR DATA COMMUNICATION GROUP CO.,LTD ,Hattha bank ,Cambodia Asia Bank (CAB Bank) ,ក្រុមហ៊ុន Onion Mobility Co,. Ltd, ក្រុមហ៊ុន គីម ម៉ិច ខនស្រ្តាក់សិន និង អ៊ិនវេសមេន,ក្រុមហ៊ុន អិនវេស អិម ថេកណឡជី ឯ.ក ,ក្រុមហ៊ុន Easyhome, ក្រុមហ៊ុន GFG។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕