(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណចំពោះ លោក Dmitry Medvedev ប្រធានគណបក្សរួបរួមរុស្ស៊ី អនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៉ី ទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៉ី ដែលបានផ្ញើសារអបអរសាទរជូនសម្តេច ចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កន្លងទៅនេះ។

តាមរយៈសារលិខិតឆ្លើយតបនេះ សម្តេចតេជោ បានលើកឡើងថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយ និងសូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងប្រពៃណីដ៏ល្អ រវាងគណ បក្សរួបរួមរុស្ស៊ី និងគណបក្សប្រជាជនកម្ពុជា។ ខ្ញុំសូមបញ្ជាក់ជាថ្មីជូនឯកឧត្តមថា គណបក្សប្រជាជនកម្ពុជា បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគណបក្សរួបរួមរុស្ស៉ី ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរបស់យើងបន្ថែម ទៀត ដើម្បីការពារសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងពិភពលោក»

ខាងក្រោមនេះជាសារលិខិតសម្តេចតេជោ ហ៊ុន សែន៖