(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណចំពោះ លោក Tahir Budagov, អនុប្រធានគណបក្សអាស៊ែបៃហ្សង់ថ្មី ប្រធានការិយាល័យកណ្ដាល រដ្ឋធានីបាគូ ដែលបានផ្ញើសារអបអរសាទរជូនសម្តេច ចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីពេលថ្មីៗនេះ។

តាមរយៈសារលិខិតឆ្លើយតបនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖

«ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នូវពាក្យពេចន៍អបអរសាទរដល់រូបខ្ញុំ និងគណបក្សប្រជាជនកម្ពុជា ចំពោះជ័យជម្នះដ៏ត្រចះត្រចង់ ក្នុងការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ឆ្នាំ២០២៣ នាពេលថ្មីៗនេះ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ គណបក្សអាស៊ែបៃហ្សង់ថ្មី និងសាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលបានបញ្ជូនអ្នកសង្កេតការណ៍ មកចូលរួមសង្កេតការណ៍បោះឆ្នោតដោយផ្ទាល់ អំពីដំណើរការបោះឆ្នោតប្រកបដោយតម្លាភាព និងយុត្តិធម៌នៅកម្ពុជា។

ជាថ្មីម្ដងទៀត ខ្ញុំសូមបញ្ជាក់ជាថ្មីថា ទំនាក់ទំនងដ៏រឹងមាំរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សអាស៊ែបៃហ្សង់ថ្មី នឹងបន្តរីកចម្រើននាឆ្នាំខាងមុខ ហើយតាមរយៈភាពជាដៃគូជិតស្និទ្ធនៃគណបក្ស និងរដ្ឋាភិបាលនៃប្រទេសយើងទាំងពីរ នឹងនាំឱ្យមានផ្លែផ្កានៃសន្តិភាព ស្ថិរភាពនយោបាយ និងវិបុលភាព សេដ្ឋកិច្ច ដើម្បីផលប្រយោជន៍នៃប្រជាជនយើងទាំងពីរ។

សូមឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ និងសូមគោរពជូនពរ ឯកឧត្តម សូមមាន សុខភាពល្អបរិបូរណ៍ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច»

ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ៖