(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នាថ្មីៗនេះ បានចេញអនុក្រឹត្យមួយ ស្ដីពីការកែប្រែ ឧទ្យានជាតិអូយ៉ាដាវ ដោយពង្រីកទំហំផ្ទៃដីដល់ជាង ១០៥ពាន់ហិកតា។
តាមអនុក្រឹត្យនេះ ឧទ្យានជាតិអូរយ៉ាដាវ ត្រូវបានកែប្រែពីផ្ទៃដីទំហំ១០១ ៣៤៨ហិកតា មកផ្ទៃដីទំហំ១០៥ ០១៩ ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តរតនគិរី។ ផ្ទៃដីឧទ្យានជាតិអូរយ៉ាដាវនេះ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ១០១ ៣៤៨ហិកតា ដែលមានចែងក្នុងអនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការបង្កើតឧទ្យានជាតិអូរយ៉ាដាវ និងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះឦសាន ដែលមានផ្ទៃដី ទំហំ៣ ៦៧១ហិកតា ដូចមានចែងក្នុងអនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ៕
ខាងក្រោមនេះជាអនុក្រឹត្យរាជរដ្ឋាភិបាល៖