(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ុន​ ម៉ាណែត បានបង្ហាញពីអត្ថន័យនៃគោរមងារ «កិត្តិទេសាភិបាលបណ្ឌិត» ដែលព្រះមហាក្សត្រប្រទានដល់ឯកឧត្តម គឺជារួមមានន័យថា អ្នកមានចំណេះដឹងជ្រៅជ្រះ និងឈ្លាសវៃ ដែលដឹកនាំគ្រប់គ្រងរក្សាប្រទេស ឱ្យមានភាពថ្កុំថ្កេីងរុងរឿង។

គោរ​មងារនេះ មានការផ្គុំឡើងដោយពាក្យចំនួន៣ ក្នុងនោះរួមមាន៖

កិត្តិ ៖ មានន័យថា សេចក្ដី​សរសើរ, សេចក្ដី​ថ្កុំថ្កើង, រុងរឿង, ល្បីល្បាញ ។
ទេសាភិបាល ៖ មានន័យថា មន្ត្រី​ជាអ្នក​គ្រប់គ្រងរក្សា​ប្រទេស។
បណ្ឌិត» ៖ មានន័យថា អ្នកមានចំណេះដឹងជ្រៅជ្រះ និងឈ្លាវៃ។

ដូច្នេះគោរមងារ «កិត្តិទេសាភិបាលបណ្ឌិត» គឺមានន័យថា អ្នកមានចំណេះដឹងជ្រៅជ្រះ និងឈ្លាសវៃ ដែលដឹកនាំគ្រប់គ្រងរក្សាប្រទេស ឱ្យមានភាពថ្កុំថ្កេីងរុងរឿង។

សូមបញ្ជាក់ថា៖ ការទទួលបានគោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជាជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់នេះ ធ្វើឡើងក្រោយមួយថ្ងៃ បន្ទាប់ពី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាល អាណត្តិទី៧៕