(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌសែនសុខបានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងហ្គេមអនឡាញចំនួន២កន្លែងដែលបង្កប់ទៅដោយល្បែង​ភ្នាល់បាល់ខាងក្នុង និងធ្វើការដកហូត​សម្ភារៈនិងលុយមួយ​ចំនួនធំ​នៅព្រឹក​ថ្ងៃ​ទី៤ ខែសីហា ឆ្នាំ២០១៦នេះស្ថិតនៅផ្ទះលេខ២៣ ផ្លូវ១០១៩ភូមិរោងចក្រ និងផ្ទះលេខសេ៣ផ្លូវ១៩៨៦ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ប្រតិបត្តិការខាងលើនេះដឹកនាំដោយលោកសាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខរួមជាមួយមន្ត្រីអាជ្ញាធរ សមត្ថកិច្ចមួយចំនួនទៀត។ ម្ចាស់ទីតាំងទី១ ឈ្មោះអ៊ុំ សីហា ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរបើកល្បែងហ្គេម និងស្នាក់នៅផ្ទះលេខ២៣ផ្លូវ១០១៩ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយដកហូតសម្ភារៈហ្គេមកុំព្យូទ័រ១២គ្រឿង សីុភីយូ១០គ្រឿង ព្រីនធ័រចំនួន០១គ្រឿង និងលុយដុល្លារ២៥៧ដុល្លារ លុយខ្មែរ៤២០,៦០០រៀល។ ម្ចាស់ទីតាំងទី២ មានឈ្មោះងន ច័ន្ទសេរីរ័ត្ន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ បើកល្បែងហ្គេមស្នាក់នៅផ្ទះ លេខសេ៣ផ្លូវ១៩៨៦ភូមិ ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដកហូតសម្ភារៈហ្គេមកុំព្យូទ័រចំនួន១៦ឈុត លុយដុល្លារ ៥១៣ដុល្លារ លុយខ្មែរចំនួន ២,២៣១,៥០០រៀល ។

បច្ចុប្បន្នសម្ភារៈហ្គេមអនឡាញខាងលើត្រូវបានដកហូតយកទៅរក្សាទុកនៅសាលាខណ្ឌសែនសុខដើម្បីមានវិធានការតាមច្បាប់បន្ត៕