(ព្រះវិហារ)៖ លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ រួមនឹងថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត កម្លាំងប្រដាប់អាវុធទាំង៣ និងកម្លាំងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះវិហារ បានចុះជួយស្ទូងស្រូវ ប្រជាពលរដ្ឋ នៅភូមិសម្បូរ ឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០១៦។
ក្នុងឱកាសនោះ លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ បានគូសបញ្ជាក់ថា ការចុះស្ទូងស្រូវនៅពេល នេះមិនមែនជាលើកទី១ ទេ ព្រោះជារៀងរាល់ឆ្នាំ អាជ្ញាធរខេត្តតែងតែចុះជួយស្ទូងស្រូវ ប្រជាពលរដ្ឋជាប្រចាំព្រមទាំង បានអំពាវដល់ ប្រជាពលរដ្ឋថែរក្សាទឹកក្នុងស្រែឲ្យបានល្អ និងឲ្យប្រជាពលរដ្ឋឲ្យទៅចូលរួមចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតថ្មី ដែលចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
ក្រៅពីនោះ លោកបានឲ្យ អាជ្ញាធរក្រុង ស្រុង សូមបន្តពិនិត្យ និងចុះជួយស្ទូងស្រូវប្រជាពលរដ្ឋដែលខ្វះកម្លាំងស្ទូងក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។
លោក អ៊ុ ម៉ារ៉ា ក៏ បានជួយដល់ប្រជាពលរដ្ឋរួមមាន ជួសជុលផ្លូវ ១ខ្សែប្រវែងប្រមាណ ១គ.មនៅភូមិសម្បូរ ឃុំសង្កែពីរ,សាងសង់ផ្លូវពីភូមិជោគជ័យ ឃុំសង្កែពីរ ភ្ជាប់ទៅកាន់ឃុំសង្កែមួយ ប្រវែងប្រមាណ ២គ.ម, លើកទំនប់ទប់ទឹកប្រវែងប្រមាណ ២០០ម៉ែត្រភូមិក្រឡោត ឃុំសង្កែពីរ ,ជួយសាងសង់សាលារៀនធ្វើអំពីឈើប្រក់សង្កសី១ខ្នង ២បន្ទប់នៅភូមិសម្បូរ ឃុំសង្កែពីរ.
បន្ថែមពីលើនេះ លោក អ៊ុំ ម៉ារ៉ា បានជួយ ប្រជាកសិករប្រមាណ ១៥០នាក់ក្នុងម្នាក់ៗទទួលបាន គ្រាប់ពូជបន្លែគ្រប់មុខ ថវិកា ១ម៉ឺនរៀល ក្រមា ១ ចំណែក កម្លាំងសមត្ថកិច្ច ១០០នាក់/ម្នាក់ៗ ១ម៉ឺនរៀល៕