(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣នេះ លោកកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដោយមានការយាង និងអញ្ជើញចូលរួមអមដំណើរពីសំណាក់សមាជិក សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះសពលោក សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ តាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្តជម្ពូវ័ន នាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា លោក សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ បានទទួលមរណភាព នៅថ្ងៃសុក្រ ៣រោច ខែទុតិយា សាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៣៖០០នាទី ដោយរោគាពាធ ក្នុងជន្មាយុ ៨១ឆ្នាំ៕