(កំពង់ស្ពឺ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែសីហានេះ បាននិងកំពុងជួបសំណេះសំណាលជាមួយ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៅក្នុងសាលាខេត្តកំពង់ស្ពឺ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា។
ការចុះជួបសំណេះសំណាលនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ត្រឡប់មកពីចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី០៣ ខែសីហាម្សិលមិញ ដោយបានដោះស្រាយនៅបញ្ហាជូនប្រជាពលរដ្ឋ និងដាក់ចេញនូវអនុសាសន៍ការងារជាច្រើន ជូនដល់អាជ្ញាធរ និងសមត្ថកិច្ចខេត្តព្រះសីហនុ។
សូមជម្រាបថា សម្តេចតេជោ បានដាក់ចេញនូវយុទ្ធនាការ ក្នុងចុះជួបមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធទូទាំង២៥ រាជធានី-ខេត្ត ប្រទេសកម្ពុជា។
គិតទាំងខេត្តកំពង់ស្ពឺនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ចំនួន១០ខេត្តហើយ រួមមាន បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ស្ទឹងត្រែង ក្រចេះ កំពត កែប ព្រះសីហនុ និងកំពង់ស្ពឺ៕