(ភ្នំពេញ)៖ នៅថ្ងៃទី០​៣ ខែសីហា ឆ្នាំ​២០១៦​ កម្លាំង​នគរបាលជាតិ​បាន​បង្ក្រាប​បទល្មើសជួញដូរ ​រក្សាទុក ​និង​ប្រើប្រាស់​គ្រឿងញៀនចំនួន៧​ករណី​ ឃាត់​មនុស្ស១៦នាក់ ក្នុងនោះមុខសញ្ញា​ជួញដូរ៩​នាក់​ និងមុខសញ្ញា​ប្រើប្រាស់៧​នាក់ រឹបអូស​បាន​មេ​តំ​ហ្វេ​តា​មីន ​(ice) ១២.៧៨​ក្រាម​, ១​កញ្ចប់​ធំ និង​២​កញ្ចប់​តូច​, មេ​តំ​ហ្វេ​តា​មីន​ (wy) ០.២០​ក្រាម​ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។​

ទីតាំង​ដែល​បង្ក្រាបបាន​រួមមាន​ទី​១. ភ្នំពេញ ប​ង្ក្រា​ប២​ករណី ឃាត់ខ្លួន៧​នាក់ ដកហូតមេ​តំ​ហ្វេ​តា​មីន ​(ice) ១​កញ្ចប់​តូច​, ទី​២.កោះកុង ប​ង្ក្រា​ប១​ករណី​ឃាត់ខ្លួន២​នាក់ ដកហូតមេ​តំ​ហ្វេ​តា​មីន ​(ice) ០.៦៨​ក្រាម, ទី​៣.ព្រះសីហនុ ប​ង្ក្រា​ប១​ករណីឃាត់ខ្លួន៤​នាក់ ដកហូតមេ​តំ​ហ្វេ​តា​មីន ​(ice) ៦​ក្រាម​, ទី​៤.ព្រៃវែង ប​ង្ក្រា​ប១​ករណី​ ឃាត់ខ្លួនម្នាក់ ដកហូតមេ​តំ​ហ្វេ​តា​មីន ​(ice) ១​កញ្ចប់​ធំ និង​១​កញ្ចប់​តូច, ទី​៥.កំពង់ស្ពឺ ប​ង្ក្រា​ប១​ករណី​(​ដីការ​) ឃាត់ខ្លួនម្នាក់ និងទី​៦. បាត់ដំបងប​ង្ក្រា​ប១​ករណី​ ឃាត់ខ្លួនម្នាក់ ដកហូតមេ​តំ​ហ្វេ​តា​មីន ​(ice) ៦.១០​ក្រាម​, មេ​តំ​ហ្វេ​តា​មីន​(wy) ០.២០​ក្រាម៕