(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន បានរៀបចំរួចរាល់ និងដាក់ឱ្យដំណើរការនូវប្រព័ន្ធបដិសណ្ឋារកិច្ចល្អ www.cambodiabesthospitality.org សម្រាប់ឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិវាយតម្លៃលើការផ្តល់សេវាកម្មរបស់មន្រ្តីច្រកទ្វារនៅតាមច្រកអន្តរជាតិ។

ការរៀបចំប្រព័ន្ធបដិសណ្ឋារកិច្ចល្អនេះគឺដើម្បីទាក់ទាញ ជំរុញការចូលរួមអនុវត្តសកម្មភាពក្នុងគោលដៅយុទ្ធសាស្រ្តស្តីពីការពង្រឹងអភិបាលកិច្ចទេសចរណ៍ ជាពិសេសផ្ដើមចេញពីផែនទីចង្អុលផ្លូវ (Roadmap) ស្ដីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ វិស័យទេសចរណ៍កម្ពុជាបានរក្សាភាពធន់ និងបានត្រៀមរួចជាស្រេចដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ទិសទី៕