(ភ្នំពេញ)៖ ក្នុងកម្មវិធី Fresh Talk នាចុងសប្តាហ៍មុននេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានលើកឡើងថា លោក ថាក់ ស៊ីន មិនទាន់អាចត្រឡប់ទៅប្រទេសថៃ បាននៅឡើយទេ ដរាបណាមិនទាន់មានការចរចាគ្នាឱ្យបានដាច់ស្រេច។
លោកបានបញ្ជាក់ថា ការវិលត្រឡប់របស់ លោក ថាក់ ស៊ីន ត្រូវតែមានការចរចានយោបាយ ហើយលុះត្រាតែគណបក្សភឿថៃ អាចកាន់កាប់រដ្ឋាភិបាល ឬជជែកត្រូវរ៉ូវគ្នាជាមួយភាគីយោធា ដើម្បីឱ្យ លោកថាក់ ស៊ីន រួចផុតពីការអនុវត្តទោស បើមិនដូច្នោះទេ វត្តមានរបស់ លោក ថាក់ ស៊ីន នឹងបង្កជាអសន្តិសុខម្តងទៀត នៅក្នុងប្រទេសថៃ។
សូមស្តាប់ការលើកឡើងរបស់ លោកបណ្ឌិត គិន ភា៖