(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតថ្លែងអំណរគុណជូនលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ចំពោះសមានចិត្តចូលរួមរំលែកទុក្ខក្រុមគ្រួសាររបស់លោក ដែលបាត់បង់អ្នកម្ដាយ។

ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះ លោកសន្ដិបណ្ឌិត សុខ ផល បានបញ្ជាក់យ៉ាងដូច្នេះថា៖

«ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារនៃសព ឧបាសិកា សែន សុគន្ធ ដែលត្រូវជាម្តាយក្មេករបស់ខ្ញុំបាទ សូមសម្ដែងនូវសេចក្ដីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្ញើរសារលិខិតចូលរួមរំលែកមរណៈទុក្ខ ចំពោះការបាត់បង់ អ្នកម្តាយ សែន សុគន្ធ ជាទីគោរព ស្រលាញ់បំផុតរបស់ក្រុមគ្រួសារខ្ញុំបាទ។

សារលិខិតចូលរួមរំលែកមរណៈទុក្ខ របស់ឯកឧត្តមចំពោះមរណៈភាព អ្នកម្ដាយ សែន សុគន្ធ របស់យើង គឺជាការផ្តល់កិត្តិយស ព្រមទាំងបង្ហាញពីសណ្ដានចិត្តដ៏ប្រពៃថ្លៃថ្លា មនោសញ្ចេតនាស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅ និងយកចិត្តទុកដាក់ រួមសុខរួមទុក្ខ ជាមួយក្រុមគ្រួសារខ្ញុំបាទ ដែលធ្វើឲ្យយើងខ្ញុំ ជាក្រុមគ្រួសារនៃសព ពិតជាមានក្តីរំភើប ឥតឧបមា ប្រកបដោយសេចក្តីគោរព ស្រលាញ់ និងចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយ។

តាងនាមក្រុមគ្រួសារនៃសព ឧបាសិកា សែន សុគន្ធ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុ ស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយថែរក្សាការពារ និងប្រសិទ្ធិពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលខុស មហាប្រសើរ គ្រប់ប្រការ ជូនចំពោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមប្រកបដោយពុទ្ធពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ មេត្តាទទួលនូវសេចក្តីគោរពរាប់អាន និងស្រលាញ់ យ៉ាងស្មោះស្ម័គ្រពីក្រុមគ្រួសារខ្ញុំបាទ»៕