(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានក្រាបបង្គំទទួលព្រះរាជសាររំលែកទុក្ខ និងកម្រងផ្កាព្រះរាជទាន នៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីសម្តេចចៅហ្វាវាំង ដឹកនាំគណៈប្រតិភូក្រសួងព្រះបរមរាជវាំង អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោក សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។
សូមបញ្ជាក់ថា លោក សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ បានទទួលមរណភាព នៅថ្ងៃសុក្រ ៣រោច ខែទុតិយា សាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៣៖០០នាទី ដោយរោគាពាធ ក្នុងជន្មាយុ ៨១ឆ្នាំ។
សពរបស់លោកតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅផ្ទះលេខ៩ ផ្លូវលេខ៥៦៨ ភូមិ៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕