(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃទី០៣ ខែសីហានេះថា សាលារាជធានីនឹងធ្វើការកសាង ឡើងវិញនូវ ប្រឡាយបឹងសាឡាង ជាប្រភេទបេតុងប្រវែង ៣៦៥ ម៉ែត្រ ហើយទទឹងប្រវែង ៨ម៉ែត្រ និងស្ថាបនាផ្លូវបេតុងអមខាងប្រឡាយផងដែរ ការធ្វើបែបនេះអាចនឹងធ្វើឲ្យ ប្រឡាយមួយនេះ អាចប្រើប្រាស់បានយូរជាងមុន។ លោកបញ្ជាក់ថា ការស្ថាបនាប្រឡាយបឹងសាឡាងនេះ នឹងចាប់ផ្តើមនៅខែសីហានេះតែម្តង។
លោកបានបន្ថែមថា ទន្ទឹមនឹងមានការកសាងប្រឡាយ បឹងសាឡាងថ្មីនេះ សាលារាជធានីក៏មានគម្រោង នឹងធ្វើការពង្រីកទទឹងស្ពាន នៅផ្លូវលេខ៣៣៦ និងថែមទាំងបន្ថែមលូប្រអប់ប្រឡាយ ដែលឆ្លងកាត់ផ្លូវលេខ ៣៣៧ទៀតផង ដែលទាំងអស់បានបង្ហាញឲ្យឃើញពី ភាពយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល នៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋផងដែរ៕