
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
ទីក្រុងនឹងបន្ថែមកងកម្លាំងប្រដាប់អាវុធ ៦០០នាក់ទៀត ក្រោយពេលមានអំពើភេរវកម្មនៅតាមប្រទេសក្នុងតំបន់អឺរ៉ុប
03-08-2016 18:04
(ឡុងដ៍)៖ ចក្រភពអង់គ្លេសនឹងបន្ថែមកងកម្លាំងប្រមាណ ៦០០នាក់ទៀត ដើម្បីរក្សាសុវត្ថិភាពនៅក្នុងទីក្រុងឡុងដ៍ ដែលការបន្ថែមកម្លាំងប្រដាប់អាវុធនេះ គឺធ្វើក្រោយពេលមានករណីភេរវកម្មជាច្រើនកន្លែងនៅក្នុងតំបន់អឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅល្ងាចថ្ងៃទី០៣ ខែសីហា។
លោក Bernard Hogan-Howe ស្នងការប៉ូលិសបានបញ្ជាក់ឲ្យដឹងថា កងកម្លាំងចំនួន ៦០០នាក់ ត្រូវបានទទួលបានហ្វឹកហាត់ និងត្រៀមខ្លួនក្នុងប្រតិបត្តិការរួចជាស្រេច ដោយការដាក់ពង្រាយនេះគឺត្រូវបានធ្វើឡើងក្រោយពេលមានការវាយប្រហារភេរវកម្មជាច្រើនកន្លែងនៅបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុប។
«វាពិតជាគួរឲ្យរន្ធត់ និងតក់ស្លុតនៅពេលដែលយើងនឹកឃើញដល់ទិដ្ឋភាពនៃអំពើភេរវកម្មដែលបានកើតឡើង»។ នេះជាសំដីរបស់លោក Bernard៕