(កំពង់ឆ្នាំង)៖ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ទិត មាលា ញាណឡេង និងលោកឧត្ដមសេនីយ៍ទោ ហាក់ ងួនឈាង មេបញ្ជាការកងវិស្វកម្មអង្គរក្ស និងជាជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី ឡេង ផលលាភី ព្រមទាំងបុត្រ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារចុះដាំកូនក្ងោកចំនួន ១០០០ដើម នៅតាមដងផ្លូវស្ថិតនៅឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ពិធីនេះក៏មាននិមន្តចូលរួមព្រះសង្ឃ និងមានការចូលរួមពីលោក ប្រាក់ វុន ប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំច្រេស រួមទាំងមានការចូលរួមពី លោកមេឃុំ មេភូមិ សិស្សានុសិស្ស ប្រជាពលរដ្ឋជាច្រើនអ្នកផងដែរ។
លោកឧត្ដមសេនីយ៍ទោ ហាក់ ងួនឈាង បានបញ្ជាក់ឱ្យដឹងថា ការចុះដាំកូនក្ងោកចំនួន ១០០០ដេីម នៅតាមដងផ្លូវស្ថិតនៅឃុំច្រេស ស្រុកកំពង់ត្រឡាចនេះ ដើម្បីជាការចូលរួមធ្វើយ៉ាងណាបានលម្អរសោភណ្ឌភាព នៅតាមដងផ្លូវឱ្យបានស្រស់បំព្រងនៅតាមមូលដ្ឋាន ក្នុងនោះដេរក៏ដើម្បីជាសម្រេចនូវបំណងប្រាថ្នារបស់អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ ញាណ ឡេង ដែលបានចែកឋានទៅហើយ និងធ្លាប់មានបំណងប្រាថ្នាក្នុងការរៀបចំដាំ កូនក្ងោក នៅតាមដងផ្លូវនៅឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នេះផងដែរ៕