(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៦រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោក សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។

សូមបញ្ជាក់ថា លោក សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ បានទទួលមរណភាព នៅថ្ងៃសុក្រ ៣រោច ខែទុតិយា សាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៣៖០០នាទី ដោយរោគាពាធ ក្នុងជន្មាយុ ៨១ឆ្នាំ។

សពរបស់លោកតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅផ្ទះលេខ៩ ផ្លូវលេខ៥៦៨ ភូមិ៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕