យន្តហោះដឹកអ្នកដំណើរ Emirates ចុះចតជាបន្ទាន់នៅឌូបៃ, ក្រោយពីចុះចតយន្តហោះឡោមព័ទ្ធដោយភ្លើងនិងផ្សេង
03-08-2016 17:03
(ឌូបៃ)៖ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates បានចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានឌូបៃ ក្នុងប្រទេសអារ៉ាប់ ប៉ុន្តែគេមិនបានដឹងថា មានហេតុការណ៍អ្វីកើតឡើងនោះទេ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន BBC នៅមុននេះបន្តិច។
តំណាងក្រុមហ៊ុន Emirates បានបញ្ជាក់ឲ្យដឹងថា យន្តហោះដឹកអ្នកដំណើរ បានចាកចេញពីអាកាសយានដ្ឋាន Thiruvananthapuram ប្រទេសឥណ្ឌា មកកាន់ប្រទេសអារ៉ាប់ បានប្រកាសអាសន្នចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានឌូបៃ ដោយក្នុងនោះអ្នកដំណើរទាំងអស់មានសុវត្ថិភាព។ មនុស្សទាំងអស់នៅលើយន្តហោះ ៣០០នាក់ ក្នុងនោះ២៨២នាក់អ្នកដំណើរ និងសហសេវិក១២នាក់។
បន្ទាប់ពីមានបញ្ហានេះ អាកាសយានដ្ឋាន ឌូបៃ ត្រូវបានផ្អាកដំណើរបណ្តោះអាសន្នទាំងអស់។
ក្រុមហ៊ុន Emirates មិនបានបញ្ជាក់ពីមូលហេតុនោះទេ ប៉ុន្តែគេឃើញមានភ្លើង និងផ្សែងហុយចេញពីយន្តហោះដឹកអ្នកដំណើរនោះ ខណៈពេលក្រោយចុះចតនៅអាកាសយានដ្ឋានឌូបៃ៕