(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសឲ្យដឹងថា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ នឹងបិទចរាចររថយន្តគ្រប់ប្រភេទ នៅលើផ្លូវជាតិលេខ២១ ចាប់ពីព្រំប្រទល់ក្រុងតាខ្មៅ ស្រុងស្អាង ទៅដល់ព្រំដែនកម្ពុជា វៀតណាម ចាប់ពីវេលាម៉ោង៦៖០០ព្រឹកដល់ម៉ោង១២៖០០ថ្ងៃត្រង់។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តឲ្យដឹងថា ការបិទចរាចររថយន្តគ្រប់ប្រភេទ នៅលើផ្លូវជាតិលេខ២១ នាពេលនេះ គឺធ្វើឡើងដើម្បីសម្រូលដល់ការរៀបចំពិធីចាក់បេតុង តភ្ជាប់ធ្វើស្ពានមិត្តភាព កម្ពុជា-ចិន កោះធំ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
តែយ៉ាងណាក៏ដោយ ការបិទចរាចរខាងលើនេះ នឹងផុតកំណត់ពីម៉ោង១២ថ្ងៃត្រង់ រថយន្តគ្រប់ប្រភេទ គឺអាចចរាចរបានជាធម្មតា។
ក្រសួងសាធារណការ សូមមេត្តាយោគយល់ និងអធ្យាស្រ័យ និងមានការសហការពីប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវនេះផងដែរ៕
សូមអានខ្លឹមសារទាំងស្រុង នៃសេចក្តីជូនដំណឹងរបស់ក្រសួង៖