(ភ្នំពេញ)៖ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវយន្តការ និងប្រកាសចលនាប្រឡងប្រណាំង «ទីប្រជុំជនទេសចរណ៍ស្អាត» លើកទី១ នៅឆ្នាំ២០២៤។ នេះបើតាមលិខិតរបស់លោក កែន សត្ថា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ដែលបានផ្ញើទៅកាន់លោក ថោង ខុន រដ្ឋមន្ត្រីកសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត។
លិខិតដដែលបានបញ្ជាក់ពីកម្មវត្ថុថា ករណីសូមគោរពស្នើសុំការអនុញ្ញាតដាក់ចេញនូវយន្តការ និងប្រកាសចលនាប្រឡងប្រណាំង «ទីប្រជុំជនទេសចរណ៍ស្អាត លើកទី១ នៅឆ្នាំ២០២៤» ដោយយោងតាមចំណាររបស់តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។
រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ឱ្យគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតដូចខាងក្រោម៖
១. រៀបចំចលនាប្រឡងប្រណាំង «ទីប្រជុំជនទេសចរណ៍ស្អាត» ដោយកំណត់យកតគោលដៅទេសចរណ៍ដែលមានភាពទាក់ទាញខ្ពស់នៅតាមទីប្រជុំជននៃខេត្តគោលដៅទេសចរណ៍ធំៗ ដើម្បីចូលរួមធ្វើជា។
២. សហការជាមួយក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័នពាក់ព័ន្ធដាក់ចេញចលនាប្រឡងប្រណាំង «ទីប្រជុំជនទេសចរណ៍ស្អាត» មានសុពលភាពរយៈពេល៣ឆ្នាំ និងប្រកាសការប្រឡងប្រណាំងលើកទី១ នៅឆ្នាំ២០២៤ ហើយចាប់ផ្ដើមវាយតម្លៃនៅឆ្នាំ២០២៥ ដោយទុកពេល១ឆ្នាំ ជូនបេក្ខភាពពង្រឹងសមត្ថភាពនិងលក្ខណៈសម្បត្តិ៕