(ភ្នំពេញ)៖ បន្ទាប់ពីក្រសួងការបរទេស និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសម៉ាឡេស៊ី ជួយអន្តរាគមន៍ចំពោះពលរដ្ឋខ្មែរ ដែលកំពុងជាប់ពន្ធនាគារនៅម៉ាឡេស៊ីរួចមក ទីបំផុតពលរដ្ឋខ្មែរ ទាំងនេះ ត្រូវបានអាជ្ញាធរម៉ាឡេស៊ី សម្រេចដោះលែង ហើយនឹងបញ្ជូនមកដល់ស្រុកកំណើតវិញនាល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦នេះ។
សូមបញ្ជាក់ថា ពលរដ្ឋខ្មែរចំនួន១៨នាក់ ត្រូវបានអាជ្ញាធរម៉ាឡេស៊ី ចាប់ដាក់ឃុំនៅពន្ធនាគារ Bukit Jalil ពាក់ព័ន្ធបទល្មើសមួយចំនួន។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា អាជ្ញាធរម៉ាឡេស៊ី បានយល់ព្រមដោះលែងពលរដ្ឋខ្មែរ នៅពន្ធនាគារ Bukit Jalil ចំនួន១៨នាក់ ហើយស្ថានទូតក៏បានទំនាក់ទំនងជាមួយអង្គការ អន្ដរជាតិទេសន្ដរប្រវេសន៍ (IOM) សុំឲ្យជួយដោះស្រាយសំបុត្រយន្ដហោះ សម្រាប់មាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរទាំង១៨នាក់នេះ។ ក្នុងសេចក្ដីប្រកាសដដែល បានបញ្ជាក់បន្ថែមថា ជាលទ្ធផលពលរដ្ឋ៥នាក់ នឹងមកដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញនៅល្ថាចនេះ តាមជើងយន្ដហោះលេខMH762៕
សូមអានសេចក្ដីប្រកាសព័ត៌មាន ទាំងស្រុងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការ ខាងក្រោមនេះ៖