(កំពង់ឆ្នាំង)៖ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ទិត មាលា ញាណឡេង និងលោកឧត្តមសេនីយ៍ទោ ហាក់​ ងួនឈាង មេបញ្ជាការកងវិស្វកម្មអង្គរក្ស ជំនួយការសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី ឡេង ផលលាភី ព្រមទាំងបុត្រ និងកូនចៅ នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣នេះ បានមានសទ្ធាជ្រះថ្លានាំយកនូវផ្កាប្រាក់ប្រគេនជូនវត្តទ្រាចំនួន ២លាន ៦០មុឺនរៀល និងមានគ្រឿងបរិក្ខារផ្សេងៗប្រគេនជូន ព្រះសង្ឃសរុបចំនួន៤វត្ត ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

វត្តចំនួន៤ ដែលអគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៏ ទិត មាលា ញាណ ឡេង និងលោកឧត្តមសេនីយ៍ទោ ហាក់​ ងួនឈាង និងលោកស្រី ឡេង ផលលាភី ព្រមទាំង បុត្រ និងកូនចៅ ប្រគេនរួមមាន៖ វត្តក្រឡាញ់ចាស់ វត្តទ្រា វត្តមង្គលបញ្ញា និងវត្តព្រាល។

សម្ភារៈដែលបានប្រគេនវត្តទាំង ៤ រួមមានក្នុងវត្តទទួលបាន មី១កេសធំ, ទឹកគោ១កេសបាទបងធំ, ទឹកក្រូច២កេស, ទឹកសុទ្ធ ៣កេស, ត្រីខ ១កេសធំ, អង្ករ៥០ គីឡូ
និងគ្រឿង បរិក្ខារ ផ្សេងៗ រួមនឹងបច្ច័យសំរាប់ចូល ព្រះវស្សាក្នុងមួយវត្ត ៧០ មុឺនរៀល និងបច្ច័យ ១០០$។ ក្នុងនោះដែល ក៏មានសទ្ធាជ្រះថ្លា ចូលរួម កសាង សាលាឆាន់វត្តក្រឡាញ់ចាស់ចំនួន ២ ០០០$។

ព្រះចៅអធិវត្តទាំង៤ ក៏បានគេនពរដល់អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៏ ទិត មាលា ញាណ ឡេង និងលោកឧត្តមសេនីយ៍ទោ ហាក់​ ងួនឈាង និងលោកស្រី ឡេង ផលលាភី ព្រមទាំង បុត្រ និងកូនចៅ សូមមានសុខភាពល្អ បរិបូរណ៍ ជោគជ័យគ្រប់កិច្ចការងារ សំណាងល្អ ទេវតាថែរក្សាជានិច្ច និងជួបនូវពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ និងសូមឧទ្ទិស កុសលមហាកុសល ជូន ដល់អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ ញាណ ឡេង សូមបានទទួលនូវមហាកុសលផលបុណ្យកុំបីឃ្លាងឃ្លាតឡើយ៕