(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគ្រឿងឥស្សរិយយសជូនមន្ត្រីក្រសួងព័ត៌មានចំនួន១០រូប តបនឹងកិច្ចប្រឹងប្រែងបម្រើជាតិមាតុភូមិ។

យោងតាមព្រះរាជក្រឹត្យត្រាស់បង្គាប់ប្រោសព្រះរាជទានគ្រឿងឥស្សរិយយសបានបង្ហាញថា មន្ត្រី ៣រូប ទទួលបានគ្តឿងឥស្សរិយយស «ជាតូបការ», ៥រូប ទទួលបានគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ និង២រូបទៀត ទទួលបានគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា៕