(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានធ្វើការរុះរើគណបក្សរដ្ឋមន្ត្រីជាលើកទីបីហើយ ចាប់តាំងពី រូបលោកឡើងកាន់អំណាចពីឆ្នាំ ២០១២ មក ដើម្បីរក្សាចំនួនពាក់កណ្តាលនៃរដ្ឋមន្ត្រីឲ្យ នៅតំណែងដដែលដូចពេល បច្ចុប្បន្ន ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិត្រូវបានតែងតាំងអ្នកថ្មី។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០១៦។
នៅក្នុងគណរដ្ឋមន្ត្រីថ្មីនោះដែរ លោក Yoshihide Suga អ្នកនាំពាក្យកំពូលរបស់ លោក អាបេ បានប្រកាសថា លោក Tomomi Inada ប្រធានក្រុមប្រឹក្សាស្រាវជ្រាវនយោបាយនៃគណបក្សប្រធានាធិបតីសេរី (LDP) នឹងត្រូវជំនួស តំណែងលោក Gen Nakatani ជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់ជប៉ុន។
គួរបញ្ជាក់ថា ការរុះរើនេះបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក អាបេ បានចុះហត្ថលេខាទទួលស្គាល់ របាយការណ៍ការពារជាតិប្រចាំឆ្នាំ (Defense White Paper) ដែលក្នុងនោះបានលើកឡើងពី ការព្រួយបារម្ភលើ សកម្មភាពផលិតអាវុធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលរបស់កូរ៉េខាងត្បូង ព្រមទាំងការលើកឡើងពីសកម្មភាពយោធា ជើងទឹករបស់ចិននៅប្រជុំកោះ Daoyu ដែលចិនអះអាងអធិបតេយ្យនៅសមុទ្រចិនខាងកើតផងដែរ៕