(ភ្នំពេញ)៖ ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏អស្ចារ្យនៃការបង្ហាញរូបរាងរបស់ទូរស័ព្ទ Galaxy Note 7 នៅយប់ថ្ងៃអង្គារ ទី០២ ខែសីហានេះ ក្រុមហ៊ុនសាមសុង បានរៀបចំការជួបជុំដ៏ពិសេសមួយ នៅក្នុងទីក្រុងភ្នំពេញ សម្រាប់អ្នកសារព័ត៌មានជាច្រើននាក់ មកពីស្ថាប័នផ្សេងៗដូចជា កាសែត ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ដើម្បីទស្សនាការផ្សាយផ្ទាល់ពីការបង្ហាញរូបរាងរបស់ទូរស័ព្ទ សាមសុង Galaxy Note 7 ដែលមនុស្សជាច្រើនលាននាក់ទូទាំងពិភពលោក កំពុងទន្ទឹងរង់ចាំទស្សនាមហាព្រឹត្តិការណ៍នេះផងដែរ។
នៅក្នុងព្រឹត្តិការណ៍ដ៏គួរឲ្យរំភើបនេះ អ្នកសារព័ត៌មានជាច្រើននាក់ បានទស្សនាយ៉ាងជក់ចិត្ត ដោយមានការជជែកបង្ហាញចំណាប់អារម្មណ៍ ក៏ដូចជាផ្តិតយករូបភាពនៃព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលផ្សាយផ្ទាល់ពីទីក្រុងញយ៉កនេះ។ មិនតែប៉ុណ្ណោះ ពួកគាត់ក៏បានរីករាយជាមួយនឹងការចាប់ឆ្នោតផ្សងសំណាង យ៉ាងច្រើនទៀតផង។
តាមរយៈការបង្ហាញរូបរាងរបស់សាមសុង Galaxy Note 7 ទូរស័ព្ទដៃស៊េរីថ្មីប្រភេទផាប់ប្លែតនេះ (Phablet) ផ្តល់សុវត្ថិភាពខ្ពស់ដល់អ្នកប្រើប្រាស់ ជាមួយប្រព័ន្ធការពារសុវត្ថិភាព Samsung Knox និងបច្ចេកវិទ្យា iris scanner ថ្មីក្នុងការស្កេន ប្រស្រីភ្នែកដើម្បីដោះសោរ និងព្រមទាំងមុខងារកាន់តែ អស្ចារ្យ របស់ប៊ិក S-Pen និង IP68 ការពារធូលីដី និងធន់នឹងទឹក ដែលអាចឲ្យអ្នកប្រើប្រាស់កត់ត្រា យ៉ាងងាយស្រួល ដោយគ្មានការរំខាន ទោះបីជានៅពេលដែលអេក្រង់សើមក៏ដោយ។ លើសពីនេះ ទៅទៀត អ្នកប្រើប្រាស់អាចរីករាយក្នុងការទស្សនាកម្សាន្ត ជាមួយនឹងលក្ខណៈពិសេសរបស់ មុខងារ HDR video streaming ។
ជាមួយនឹងសាមសុង Galaxy Note7 ក្រុមហ៊ុនសាមសុង នៅតែបន្តឆ្ពោះទៅមុខក្នុងការរចនា រូបរាងឲ្យកាន់តែមានភាពល្អឥតខ្ចោះ តាមរយៈការច្នៃប្រឌិតថ្មី ដែលបំពាក់ ជាមួយនឹងអេក្រង់ប្រភេទ 5.7” Quad HD Dual edge Super AMOLED ទំហំ 2560 x 1440 (518ppi) ដើរដោយប្រព័ន្ធប្រតិបត្តិការ Android 6.0.1 (Marshmallow) ដ៏កំពូល និងរ៉េមទំហំ 4GB (LPDDR4) ថែមទាំងបំពាក់ដោយកាមេរ៉ាក្រោយ dual-pixel ទំហំ 12MP OIS (F1.7) និងកាមេរ៉ាមុខទំហំ 5MP (F1.7)។
ដោយមានមេម៉ូរីក្នុងម៉ាស៊ីនទំហំ 64GB ទូរស័ព្ទ Galaxy Note7 ថែមទាំងអាចបន្ថែមមេម៉ូរីប្រភេទ microSD ដល់ទៅ 256GB និងភ្ជាប់មកជាមួយថ្មទំហំធំ 3,500mAh ងាយស្រួលសន្សំសំចៃ ការប្រើប្រាស់តាមរយៈមុខងាររបស់ Smart Manager និងអាចសាកថ្មបានលឿនដោយប្រើរន្ធ USB-C ថ្មី និងសាកថ្មឥតខ្សែបានគ្រប់ទីកន្លែង។
ទូរស័ព្ទសាមសុង Galaxy Note7 បង្កើតតុល្យភាពរវាងការងារ និងការកម្សាន្ត ដែលធ្វើឲ្យមនុស្ស គ្រប់រូបសម្រេចបាន ច្រើនជាងអ្វីដែលគេគិតថាអាចធ្វើទៅបាននៅលើស្មាតហ្វូន។
គួររំលឹកផងដែរថា ក្រុមហ៊ុនសាមសុង ក៏បានរៀបចំដំណើរទសន្សនៈកិច្ចដល់ដៃគូរពាណិជ្ជកម្មរបស់ខ្លួនជាច្រើននាក់ទៅកាន់ប្រទេសសិង្ហបុរីដើម្បីចូលរួមកម្មវិធីផ្សាយផ្ទាល់ពីទីក្រុងញ៉ូវយកអំពីការដាក់បង្ហាញជាផ្លូវការរបស់ទូរស័ព្ទសាមសុង Galaxy Note7 នេះផងដែរ៕