(ភ្នំពេញ)៖ ក្រុមប្រឹក្សាបណ្ដាញព្រះវិហារគ្រិស្ទបរិស័ទកម្ពុជា បានចេញញត្តិប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរការ និងលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ ប្រជាធិបតេយ្យ សេរីពហុបក្ស និងគ្មានការបង្ខិតបង្ខំ។
លោក អ៊ួង យូហាន ប្រធានក្រុមប្រឹក្សាបណ្ដាញព្រះវិហារគ្រិស្ទបរិស័ទកម្ពុជា និងសមាជិក សមាជិក និងគ្រិស្ទបរិស័ទទាំងអស់ ថែមទាំងប្រកាសគាំទ្រប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ដែលប្រកាសឱ្យលោកបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីអាណត្តិទី៧ខាងមុខនេះ។
ប្រធានក្រុមប្រឹក្សាបណ្ដាញព្រះវិហារគ្រិស្ទបរិស័ទកម្ពុជា បានខិតខំយកចិត្តទុកដាក់ខ្ពស់ចំពោះសភាពការណ៍សង្គម ក៏ដូចជាដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា និងបានមើលឃើញនូវសភាពការណ៍ពិតនៃប្រជាជាតិទូទៅប្រទេសកម្ពុជា ដែលបំពេញកាតព្វកិច្ច និងភារកិច្ចតាមមុខនាទីរៀងខ្លួន សំដៅរួមចំណែកដល់ការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ៕
ខាងក្រោមនេះជាញត្តិគាំទ្ររបស់ប្រធានក្រុមប្រឹក្សាបណ្ដាញព្រះវិហារគ្រិស្ទបរិស័ទកម្ពុជា៖