(ភ្នំពេញ)៖ បុរសខ្មែរម្នាក់ឈ្មោះថា Frost ZK ឬក៏ វ៉ាន់ ហ្សាកូលីន បាននិងកំពុងធ្វើដំណើរផ្សងព្រេងម្នាក់ឯងដោយជិះម៉ូតូរយៈពេល៣០ ថ្ងៃ គោលដៅជិះទៅ៤ប្រទេស ពីប្រទេសកម្ពុជាឆ្ពោះទៅប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី សរុបចម្ងាយប្រហែល៧០០០គីឡូម៉ែត្រ។
នៅក្នុងដំណើរផ្សងព្រេងនេះដែរ ក្នុងគោលបំណងចង់ផ្សព្វផ្សាយពីវិស័យម៉ូតូសម្រាប់ប្រទេសកម្ពុជាថា ខ្មែរយើងអាចធ្វើបាន។
នៅក្នុងដំណើរផ្សងព្រេងនេះដើរ គឺលោក Frost ZK ជិះពីប្រទេសកម្ពុជាឆ្លងតាមច្រកព្រំដែនព្រំខេត្តប៉ៃលិន ឆ្ពោះទៅខេត្តប៉ាត់តាយ៉ា ទីក្រុងបាំងកក ខេត្តសុងខ្លា ប្រទេសថៃ បន្ទាប់នឹងឆ្លងព្រំដែនថៃចូលទៅប្រទេសម៉ាឡេស៊ី ចូលទៅខេត្តប៉េណាំង ទីក្រុងគូឡាឡាំពួ នឹងបន្តរហូតទៅដល់ប្រទេសសិង្ហបុរី៕