(ភ្នំពេញ)៖ គណបក្សមហាសាមគ្គីជាតិខ្មែរ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣នេះ បានសេចក្តីប្រកាសគាំទ្រដល់លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលប្រកាសដោយគ.ជ.ប នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣នេះ។

គណបក្សមហាសាមគ្គីជាតិខ្មែរ បានអះអាងថា ខ្លួនបានមើលឃើញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺបានធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាព ដោយចំពោះ តាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ ប្រកបដោយប្រជាធិបតេយ្យសេរីពហុបក្ស។

គណបក្សមហាសាមគ្គីជាតិខ្មែរ បានសង្កេតឃើញថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអនុញ្ញាតឲ្យ គ្រប់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតចូលរួមតាមដាន សង្កេតមើលការបោះឆ្នោត យ៉ាងច្រើនកុះករ ក្នុងនោះរួមមាន អ្នកសង្កេតការណ៍ ជាតិ និងអន្តរជាតិ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក៏ដូចជាសមាគម អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងអ្នកសង្កេតការណ៍មកពីគណ បក្សនយោបាយឃើញថា ដំណើរការនៃការបោះឆ្នោតនៅកម្ពុជា បានប្រព្រឹត្តធ្វើឡើងដោយសេរី និងគ្មានអំពើហិង្សា៕