(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាជាមួយ លោក ង្វៀង ហ្វូចុង អគ្គលេខាធិការនៃគណបក្សកុម្មុយនីស្តវៀតណាម តាមប្រព័ន្ធវីដេអូ។
ជំនួបនេះ បានធ្វើឡើងបន្ទាប់ពី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ដោយក្នុងនោះគណបក្សប្រជាជនកម្ពុជា មានសំឡេងខ្ពស់ជាងគេ ដោយទទួលបាន១២០អាសនៈ ដែលនឹងបន្តដឹកនាំរាជរដ្ឋាភិបាល សម្រាប់អាណត្តិថ្មី។