(ភ្នំពេញ)៖ សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា «កែវភ្នែកយុត្តិធម៌» នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះ បានរៀបចំធ្វើសន្និសីទសារព័ត៌មានស្ដីពីដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា បានចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដោយបានបញ្ជូនអ្នកសង្កេតការណ៍ជាតិ ទៅតាមការិយាល័យបោះឆ្នោតមួយចំនួន នៅទូទាំង២៥រាជធានី-ខេត្ត ដែលនេះគឺជាបេសកកម្មដ៏សំខាន់របស់យុវជនជាបញ្ញវន្ត ដើម្បីចូលរួមសង្កេតការណ៍នៅក្នុងកិច្ចដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ៕

សូមទស្សនាវីដេអូនៃការធ្វើសន្និសីទសារព័ត៌មានទាំងស្រុងដូចខាងក្រោម៖