(ភ្នំពេញ)៖ មេចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួន៣នាក់ ដែលតែងតែធ្វើសកម្មភាពជាប្រចាំតាមមូលដ្ឋាននោះ ត្រូវបានកម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវរហូតតាម​ចាប់ខ្លួន​បានហើយ នៅវេលាថ្ងៃត្រង់ទី៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះជួល ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ លោក ម៉ន វុទ្ធី អធិការងនគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជាក់ថា សម្រាប់ប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀនខាងលើនេះ កម្លាំងរបស់លោក បានដកហូតថ្នាំញៀចំនួន៤១កញ្ចប់ផងដែរ។

ជនសង្ស័យទាំង៣នាក់រួមមាន ទី១- ឈ្មោះសិទ្ធ រាជ អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់ផ្ទះជួល សង្កាត់ត្រពាំងក្រសាំង មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ទី២- ឈ្មោះ តឹដ ឌូ អាយុ២៧ឆ្នាំ (មេធំ)ស្នាក់នៅជាមួយគ្នា មានស្រុកនៅខេត្តព្រៃវែង និងទី៣- ឈ្មោះ ជឹម ស្រស់ អាយុ១៩ឆ្នាំ រស់សង្កាត់ត្រពាំក្រសាំង។ លោក ម៉ន វុទ្ធី បានបន្តទៀតថា ក្រោមការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការខណ្ឌកម្លាំងជំនាញបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឆ្មក់ចាប់ជនសង្ស័យខាងលើ បានចំនួន៣នាក់និងដកហូតថ្នាំញៀន៤១កញ្ចប់។ បច្ចុប្បន្នជនសង្ស័យជំនាញកំពុងកសាងសុំណុំរើឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕