(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ហុង ឡុង ជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ។

ក្នុងព្រះរាជក្រឹត្យ​ បានឲ្យដឹងថា ការត្រាស់បង្គាប់ផ្ដល់គោរមងារនេះ ធ្វើឡើងតាមការទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ សូមបញ្ជាក់ថា លោក ហុង ឡុង មុនការតែងតាំងនេះ លោកមានតួនាទីជានាយកខុទ្ទកាល័យក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច៕