(ចិន)៖ រថយន្តក្រុងកាត់បន្ថយការកកស្ទះចរាចរណ៍ ដែលមានឈ្មោះថា TEB-1 នៅពេលនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់សាកល្បងនៅក្នុងតំបន់ Qinhuangdao ភាគខាងជើងនៃខេត្ត Hebei ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៣ ខែសីហា។
រថយន្តក្រុង TEB-1 ជាគម្រោងថ្មីមួយរបស់រដ្ឋាភិបាលចិន ដែលបង្កើតឡើងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ TEB-1 ជារថយន្តក្រុងដើរដោយថាមពលអគ្គីសនី មានប្រវែង ២២ម៉ែត្រ ទទឹង ៧,៨ម៉ែត្រ និងកម្ពស់ ៤,៨ម៉ែត្រ។
យោងតាមការបញ្ជាក់ពីមន្ត្រីក្រសួងដឹកជញ្ជូនចិន បានឲ្យដឹងថា រថយន្តក្រុងនេះ អាចផ្ទុកមនុស្សបាន ៣០០នាក់ ដោយចំណុចពិសេសរបស់វាគឺ អាចឲ្យរថយន្តផ្សេងៗបើកក្រោមតួវាបាន៕