(ភ្នំពេញ)៖ បណ្តុំអង្គការសង្គមស៊ីវិល និងបណ្តាញអង្គការសមាគមនានា ចេញសេចក្តីថ្លែងការរួមគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
បណ្តុំអង្គការសង្គមស៊ីវិល និងបណ្តាញអង្គការសមាគមនានាបានតាមដាន និងអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ចាប់តាំងពីដំណើរការឃោសនា ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ហើយតែងតែអំពាវនាវឲ្យពលរដ្ឋអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
បណ្តុំអង្គការសង្គមស៊ីវិលបានកត់សម្គាល់ឃើញថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧នៃរដ្ឋសភា គឺបានប្រព្រឹតទៅប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរីពលុបក្ស យុទ្ធធម៌ តម្លាភាព គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។
ជាពិសេសការបោះឆ្នោតនីតិកាលទី៧នេះ បើប្រៀបធៀបនឹងអាណត្តិមុនៗ គឺកាន់តែល្អប្រសើរ ដោយក្នុងនោះចំនួនអ្នកចូលរួមបោះឆ្នោតកាន់តែកើន និងពិសេសសន្លឹកឆ្នោតដែលឥតបានការកាន់តែថយចុះ។ នេះយើងអាចចាប់ទុកបានថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅប្រទេសកម្ពុជា គឺបានវិវត្តន៍ពីមួយអាណត្តិទៅមួយអាណត្តិ គឺសបញ្ជាក់បានថា ប្រទេសកម្ពុជាពិតជាមានលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស៕
ខាងក្រោមនេះជាសេចក្តីថ្លែងការរួមរបស់បណ្តុំអង្គការសង្គមស៊ីវិល និងបណ្តាញអង្គការសមាគមនានា៖