(ភ្នំពេញ)៖ ចាប់តាំងពីថ្ងៃបោះឆ្នោត ថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣ រហូតមកដល់ពេលនេះមានរយៈពេលជិត៣ខែហើយ ដែលថៃមិនទាន់អាចបង្កើតរដ្ឋាភិបាលបាននៅឡើយ ខណៈដែលស្ថានភាពចេះតែប្រែប្រួលបន្តបន្ទាប់រហូត។ តើថៃ នឹងអាចបង្កើតរដ្ឋាភិបាលចម្រុះបានដែរឬទេ ក្រោយការបោះឆ្នោត? តើស្ថានភាពប្រទេសថៃ នឹងទៅជាយ៉ាងណា?
នៅសប្តាហ៍នេះ កម្មវិធី Fresh Talk របស់ Fresh News រៀបចំកិច្ចពិភាក្សាមួយស្តីអំពី «ការបង្កើតរដ្ឋាភិបាល និងស្ថានភាពប្រទេសថៃ ក្រោយការបោះឆ្នោត»។ កិច្ចពិភាក្សានេះ មានវាគ្មិន ២រូបចូលរួមក្នុងនោះរួមមាន៖
* លោក ម៉ារ យ៉ារិទ្ធ អ្នកតាមដានព្រឹត្តិការណ៍នយោបាយពិភពលោក
* លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
សូមរង់ចាំទស្សនាកិច្ចពិភាក្សារបស់ Fresh Talk ម៉ោង៦៖០០ល្ងាចថ្ងៃសៅរ៍ ទី០៥ ខែសីហា ឆ្នាំ២០២៣ ដែលនឹងផ្សាយផ្ទាល់តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕