(ភ្នំពេញ)៖ លោក ហេង សំណាង ប្រធានសមាគមយុវជនខ្មែរមហានគរ បានចេញគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និងបានមើលឃើញថា ការរៀបចំការបោះឆ្នោត និងលទ្ធផលឈរលើមូលដ្ឋានអនុវត្តខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌ សម្រាប់ការបោះឆ្នោតប្រព្រឹត្តទៅបានយ៉ាងល្អ។

ក្នុងញត្តិគាំទ្រនោះបញ្ជាក់ថា សមាគមយុវជនខ្មែរមហានគរ និងរួមទាំងសមាជិកសមាជិការាជធានី/ខេត្តនៃបណ្តុំអង្គការសង្គមស៊ីវិល បានតាមដាន និងអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ចាប់តាំងពីដំណើរការឃោសនា ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ហើយតែងតែអំពាវនាវឲ្យពលរដ្ឋអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

សមាគមយុវជនខ្មែរមហានគរបានកត់សម្គាល់ឃើញថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា គឺបានប្រព្រឹតទៅប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរីពលុបក្ស យុទ្ធធម៌ តម្លាភាព គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។

ជាពិសេសការបោះឆ្នោតនីតិកាលទី៧នេះ បើប្រៀបធៀបនឹងអាណត្តិមុនៗ គឺកាន់តែល្អប្រសើរ ដោយក្នុងនោះចំនួនអ្នកចូលរួមបោះឆ្នោតកាន់តែកើន និងពិសេសសន្លឹកឆ្នោតដែលឥតបានការកាន់តែថយចុះ។ នេះយើងអាចចាប់ទុកបានថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅប្រទេសកម្ពុជា គឺបានវិវត្តន៍ពីមួយអាណត្តិទៅមួយអាណត្តិ គឺសបញ្ជាក់បានថា ប្រទេសកម្ពុជាពិតជាមានលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស៕

ខាងក្រោមនេះជាញត្តិគាំទ្ររបស់សមាគមយុវជនខ្មែរមហានគរ៖