(កំពង់ឆ្នាំង)៖ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ សមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក គូ ដារា ប្រធានប្រតិបត្តិចលនាយុវជនកម្ពុជា ក្រុម១៥៧សាខាខេត្តកំពងឆ្នាំង ប្រធានលេខាធិការរដ្ឋាន អនុប្រធានព្រមទាំង ក្រុមការងារចលនាយុវជនកម្ពុជា១៥៧ រួមនិងអាជ្ញាធមូលដ្ឋានភូមិ ឃុំ បាននាំយកអំណោយជាសម្ភារសិក្សា និងថវិកាមួយចំនួនទៀត ចែកជូនសិស្សានុសិស្សចំនួន១០០នាក់ នៅក្នុងសាលាបឋមសិក្សាដំណាក់កកោះ ស្ថិតក្នុងភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

នៅក្នុងឱកាសនោះលោក គូ ដារា បានលើកឡើងថា អំណោយជាសម្ភារសិក្សា និងថវិការមួយចំនួនទៀត ដែលបាននាំយកមកចែកជូនដល់ក្មួយៗជាសិស្សានុសិស្សនៅពេលនេះ ដោយមើលឃើញពីស្ថានភាពសិស្សា នុសិស្សនៅក្នុងសា លាកំពុងជួបប្រទះនូវការខ្វះខាតសម្រាប់ប្អូនៗ ដែលកំពង់សិក្សានៅទីនេះ ទើបលោក និងក្រុមការងារបានកៀរគបងប្អូនក្នុងក្រុម១៥៧ បានថវិកាខ្លះ ដើម្បីទិញសម្ភារទាំងអស់ខាងលើនេះ នាំយកមកចែកជូនប្អូនៗ ដើម្បីជាការរួមចំណែកជួយសម្រាលនូវការខ្វះខាតរបស់ប្អូនៗដែលកំពុងសិក្សានៅទីនេះ។

មុននឹងចែកអំណោយជាសម្ភារសិក្សា និងសម្ភារមួយចំនួនទៀត រួមទាំងថវិកា ដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ លោក គូ ដារា នាយកប្រតិបត្តសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តកំពង់ឆ្នាំង ក៏បានធ្វើការផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្សទាំអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានពូកែ ដើម្បីឲ្យក្លាយទៅជាសិស្សល្អ និងជាធនធានភ្នែកចំណេះដឹងដ៏សំខាន់ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍សង្គមជាតិតទៅថ្ងៃមុខ។ មានតែប្អូនៗនេះហើយដែលជាទំពាំងស្នងឬស្សី សម្រាប់បន្តវេណបម្រើដល់ជាតិមាតុភូមិរបស់យើងនៅពេលអនាគត។

លោកបន្តថា ដើម្បីឈានទៅសម្រេចគោលដៅរបស់ប្អូនៗ នៅពេលអនាគតបានប្អូនៗកូនត្រូវតែហាត់ពត់លត់ដំពីពេលនេះទៅ។ ទាំងសីលធម៌រស់នៅប្រកប ដោយសេចក្តីថ្លៃថ្នូរ ត្រូវជះឲ្យផុតពីការប្រើប្រាស់នូវសារធាតុញៀន ផ្សេងៗ ទាំងស្រា បារី ពិសេសគ្រឿងញៀន។ ឯការរស់នៅប្រចាំថ្ងៃក្មួយៗត្រូវរស់នៅប្រកបដោយអនាម័យល្អ ដោយរសនៅស្អាត ហូបស្អាត ពេលចូលសម្រាកត្រូវចងមុងឲ្យបានត្រឹមត្រូវ ព្រោះរដូវនេះជារដូវវស្សាមានភ្លៀងធ្លាក់ និងសំបូរទៅដោយសត្វមូសខ្លា ដែលវាខាំក្មួយៗវានិងចម្លងជំងឺគ្រុនឈាមមកដល់ក្មួយៗហេតុនេះត្រូវតែនាំគ្នាការពារ និងប្រុងប្រយ័ត្ន។

អំណោយដែលនាំយកមកចែកជូនដល់ក្មួយៗសិស្សានុសិស្សចំនួន១០០នាក់ និងលោកគ្រូអ្នកគ្រូក្នុងថ្ងៃនោះ គឺសិស្សម្នាក់ៗទទួលបានសៀវភៅសរសេរ ២ក្បាល ប៉ិច២ដើម ខ្មៅដៃ២ដើម អាវយឺត១ ទឹកដោះគោ១កំប៉ុង នំមួយកញ្ចប់ រួមនឹងថវិកាមួយចំនួនផងដែរ។ ក្នុងនោះលោកគ្រូ អ្នកគ្រូ៤នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុង១ អាវស១ សៀវភៅ៥ក្បាល ប៊ិច១ ប្រអប់ រួមនិងថវិការ២ម៉ឺនរៀល ដោយឡែកប្រជាការ ពារ៣នាក់ក្នុងម្នាក់ៗ ទទួលបាន២ម៉ឺនរៀល។

លោក ប៊ុត សប្បាយ មេឃុំដំណាក់កកោះ និងលោក គង់ គឿន នាយកសាលាបឋមសិក្សាដំណាក់កកោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តកំពង់ឆ្នាំង ក៏ដូចជាសប្បុរសជននានា ដែលតែងតែគិតគូរ ជួយលើកស្ទួយដល់វិស័យអប់រំនៅក្នុងមូលដ្ឋាន ពិសេសបានជួយសម្រួលក្និងការជួយដោះបន្ទុ កដល់សិស្សានុសិស្ស ជំនួសអាណាព្យាបាលរបស់សិស្សដូចខាងលើនេះ។
ជំនួសមុខឱ្យលោកគ្រូអ្នកគ្រូ និងអាណាព្យាបាលរបស់សិស្សរួមទាំងសិស្សានុសិ ស្សទាំងអស់ លោកក៏សូមប្រសិទ្ធិពរជ័យដល់ក្រុមសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ក៏ដូចជាសប្បុរសជនទាំងអស់ សូមជួបតែពុទ្ធពរទាំង៤ប្រ ការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕