(ភ្នំពេញ)៖ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្ដេចព្រះចៅអធិការវត្តមុនីសុវណ្ណ (ចំពុះក្អែក) បានរៀបចំប្រគេនត្រៃចីវរ ទេយ្យទានមួយចំនួន និងបច្ច័យ៤ ដល់ព្រះភិក្ខុសង្ឃកំពុងគង់ចាំព្រះវស្សា ចំនួន២២២ អង្គ ក្នុងមួយអង្គ ២០ម៉ឺនរៀល។
ពិធីប្រគេននៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ក៏បានចែកជូននូវទេយ្យទាន សម្ភារៈមួយចំនួន និងថវិកា ដល់សីលវន្ត សីលវតី ចំនួន៤៦នាក់ ក្នុងមួយនាក់ ១០ម៉ឺនរៀលដែរ៕