(ភ្នំពេញ)៖ គណបក្សហ៊្វុនស៊ិនប៉ិច ដែលទទួលបានសំឡេងច្រើននៅលំដាប់ទី២ នៃការបោះឆ្នោតជាតិជ្រើសជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍ប្រកាសទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣នេះ ខណៈដែលខ្លួនមានបេក្ខជនជាប់ឆ្នោតចំនួន៥នាក់ ស្មើនឹង៥អាសនៈនៅក្នុងរដ្ឋសភា។