Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងចម្រុះ​នៃនាយកដ្ឋានប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះឆែកឆេរ​សហគ្រាសផលិត​ និង​ វេចខ្ចប់ ថ្នាំលាបសក់​ Color and Blue Professional សង្ស័យ​មានជាតិគីមី​​

03-08-2016 12:27

(ភ្នំពេញ)៖ សមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១៦នេះ បានចុះប្រតិបត្តិការ ឆែកឆេរ សហគ្រាសផលិត និង វេចខ្ចប់ផលិតផលថ្នាំ លាបសក់​ខល័រ័ និង ប៊្លូប្រឺហ្វេសិនណល (Color and Blue Professional) សង្ស័យមានជាតិគីមី និង​វេចខ្ចប់ផលិតផលថ្នាំ លាបសក់​ខុសច្បាប់។

ប្រតិបត្តិការចុះឆែកឆេរខាងលើនេះ  ដឹកនាំដោយ លោក លី សុផាណា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោកឧត្តសេនីយ៍ត្រី អ៊ុំ ម៉ុនី ជាអនុប្រធាននាយកដ្ឋាន ប្រឆាំងបទល្មើសសេដ្ឋកិច្ច និងជាប្រធានក្រុមប្រតិបត្តិការប្រចាំរាជធានីភ្នំពេញ មន្រ្តីក្រសួងសុខាភិបាលកម្លាំងចម្រុះជាច្រើននាក់ និងមានការចូលរួមពីអាជ្ញាធរ ភូមិ ឃុំ សង្កាត់ ជាច្រើនរូបទៀតផងដែរ ។

គួរបញ្ជាក់ថា សហគ្រាសផលិត និង វេចខ្ចប់ផលិតផលថ្នាំ លាបសក់​ខល័រ័ និង ប៊្លូប្រឺហ្វេសិនណល (Color and Blue Professional) មានទីតាំងស្ថិតនៅ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ប្រតិបត្តិការរបស់សមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានធ្វើឡើង ក្រោយពីសង្ស័យថា សហគ្រាសនេះ កំពុងតែផលិត វេចខ្ចប់ និងចែកចាយធ្វើចរាចរណ៍លើទីផ្សារ នូវផលិតផលថ្នាំលាបសក់ ដោយខុសច្បាប់៕