(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចពីរផ្សេងគ្នា ដោយសម្រេចបិទចោលមជ្ឈមណ្ឌលថែរក្សាសម្ផស្ស S88 Beauty និងអគារលក់ឱសថបុរាណ សញ្ញាក្អមមាស ដែលព្យាបាលគ្មានបច្ចេកទេសបង្កឱ្យមានគ្រោះថ្នាក់អ្នកមកទទួលសេវា។

ចំពោះការបិទមជ្ឈមណ្ឌលថែរក្សាសម្ផស្ស S88 Beauty ត្រូវបានក្រសួងបញ្ជាក់ថា ដោយសារតែម្ចាស់មជ្ឈមណ្ឌលនេះ បើកសាខាជាច្រើនកន្លែងដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ហើយក្នុងចំណោមសាខានោះ មានទីតាំងមួយកន្លែង នៅខណ្ឌដូនពេញ បានផ្តល់សេវាដាក់សេរ៉ូមឱ្យសាច់ស បណ្តាលឱ្យ ភរិយាតារាកំប្លែងនាយពាក់មី គ្រោះថ្នាក់ធ្ងន់ធររហូតដល់សង្គ្រោះបន្ទាន់។

ដោយឡែកសម្រាប់ការបិទឱសថបុរាណ សញ្ញាក្អមមាស ដែលមានទីតាំងនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវវិញ ដោយសារតែផ្សព្វផ្សាយលើសពីការពិត និងព្យាបាលដោយគ្មានបច្ចេកទេស ដែលបណ្តាលឱ្យគ្រោះថ្នាក់អ្នកជំងឺដល់ជីវិត៕