(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការតែងតាំងជាអនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីខែមេសា ឆ្នាំ២០២៣ នៅពេលនេះលោក យឹម ស៉ីណន ត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងដំឡើង ជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៥ ខែសីហានេះ។
ក្រៅពីមានតួនាទីក្នុងជួររាជរដ្ឋាភិបាល អតីតសកម្មជនគណបក្សប្រឆាំងរូបនេះ បន្ទាប់ពីបានផ្លាស់ប្តូរមករួមរស់ ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា លោកក៏ត្រូវបានតែងតាំងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ៕