Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំនាញចិន៖ ការបាញ់មីស៊ីល​របស់កូរ៉េ​ខាងជើង ជាការពិត​មិនអាចប្រកែកបាន​ថា​ប្រព័ន្ធ THAAD កំពុងបំផ្លាញ​ស្ថិរភាព​ក្នុងតំបន់

03-08-2016 11:27

(ប៉េកាំង)៖ ប្រទេសកូរ៉េខាងជើង បានធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីលចំនួនពីរគ្រាប់ នាព្រឹកថ្ងៃពុធនេះ ដោយវាពិត ណាស់ថាកំពុងតែបញ្ជាក់អំពីការពិតមិនអាចប្រកែកបានមួយ ថាទីក្រុងព្យុងយ៉ាង បានរំលោភច្បាប់អន្តរជាតិថែមទៀត ប៉ុន្តែវាក៏ជាសញ្ញាច្បាស់លាស់មួយ ដែលនាំឲ្យយើងគិតដល់ពេលវេលា ដែលស្ថិរភាពនៅក្នុងតំបន់នេះ ឈានទៅរកភាព អន្តរាយផងដែរ។ នេះបើតាមការចេញផ្សាយ របស់ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០១៦ ដែលបានលើកឡើងដោយអ្នកជំនាញខាងវិភាគស្ថានការណ៍ក្នុងតំបន់ លោក Wang Haiqing។

ជាការពិតណាស់ ការបាញ់មីស៊ីលនេះ គឺជាលើកទីបីហើយ ចាប់តាំងពីការសម្រេចកិច្ចព្រមព្រៀង បំពាក់ប្រព័ន្ធ មីស៊ីល កម្រិតខ្ពស់ THAAD នៅលើទឹកដីកូរ៉េខាងត្បូង ដោយមានការជ្រោមជ្រែងពី អាមេរិកកាលពីថ្ងៃទី០៨ ខែកក្កដា ហើយវា ប្រាកដណាស់ថាកូរ៉េខាងជើង បាននិងកំពុងស្វែងរកវិធី និងប្រើប្រាស់ការគំរាម ណាមួយដែលអាចទៅរួច ដើម្បីឲ្យ សត្រូវរបស់ខ្លួននេះ បញ្ឈប់ការដាក់ពង្រាយ THAAD ដែលគេជឿជាក់ថា មានដាក់បង្កប់គោលដៅងងឹត ជាច្រើននៅក្នុងផែនការនោះ។

មិនត្រឹមតែកូរ៉េខាងជើងនោះទេ ដែលមិនសុខចិត្ត ដោយសូម្បីតែប្រទេសជិតខាងត្បូងកូរ៉េខាងត្បូង ក៏បានបង្ហាញពីជំហរ ជំទាស់រួចទៅហើយដែរដូចជាប្រទេសចិន និង រុស្ស៊ី។ ការវិភាគនានា ក៏ដូចជាការព្រមានត្រង់ៗ ពីអ្នកជំនាញក្នុងស្រុករបស់កូរ៉េខាងត្បូង និងអន្តរជាតិ បានធ្វើឡើងស្ទើររៀងរាល់ថ្ងៃ ចាប់តាំងពីដើមខែកក្កដាមកម្ល៉េះ ដោយភាគច្រើនបាន ទាមទារឲ្យកូរ៉េខាងត្បូងគិតគូឡើងវិញ អំពីការជម្នះចង់បំពាក់ប្រព័ន្ធ THAAD នោះ ព្រោះវាដូចជា ការឱបគ្រាប់មីស៊ីលជាប់ខ្លូន ខណៈអ្នកជិតខាងលែងចង់រាប់រកដូច្នោះឯង។

តើកូរ៉េខាងត្បូងត្រូវការពេលប៉ុន្មានទសវត្សរ៍ ទើបអាច កសាងភាពស្ងប់សុខក្នុងតំបន់ ជាមួយអ្នកជិតខាងទាំងអស់? ជាក់ស្តែងគ្រាន់តែកូរ៉េខាងជើង ដែលកម្រស្តាប់ការព្រមាន ឬទាមទារណាមួយ របស់អន្តរជាតិនោះ ក៏អាចបង្កទុក្ខភ័យ ធ្ងន់ធ្ងរជាងគេទៅលើកូរ៉េខាងត្បូងទៅហើយ ដោយហេតុនេះហើយកូរ៉េខាងត្បូងគួរតែគិតគូពីការដាក់ពង្រាយ THAAD នោះឡើងវិញ ព្រោះវាមិនមែនជា ផលប្រយោជន៍របស់ទីក្រុងសេអ៊ូលនោះឡើយ ប៉ុន្តែវាជាការបំពេញមហិច្ឆិតាយោធា ទ្រង់ទ្រាយធំរបស់អាមេរិក នៅក្នុងតំបន់អាស៊ីឦសាន ដោយបំភ្លៃហេតុផលថា ដើម្បីការពារកូរ៉េខាងត្បូង ពីការវាយ ប្រហារដោយអាវុធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលពីកូរ៉េខាងជើង ទៅវិញទេ៕