(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានសម្រេចប្រសិទ្ធនាម អគារចំនួន២ នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៖
*ទី១៖ អគារ ១៨ជាន់ ជាប់មហាវិថីព្រះនរោត្តម ថា «អគារ តេជោសែន»។
*ទី២៖ អគារ ៩ជាន់ នៅផ្នែកខាងក្រោយថា «អគារ ចម ប្រសិទ្ធ»។
ការសម្រេចប្រសិទ្ធនាម អគារទាំង២ខាងលើ គឺដោយមានការសំណូមពរពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជាការចងចាំ និងដឹងគុណយ៉ាង ជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសជាតិទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ប្រកបដោយសុខដុមបនីយកម្ម និងក៏ជាការដឹងគុណ និងដើម្បីរក្សាទុកជាអនុស្សាវរីយ៍ សម្រាប់លោកកិត្តិសេដ្ឋាបណ្ឌិត ចមប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានដឹកនាំលើវិស័យឧស្សាហកម្ម សហគ្រាសធុនតូច និងមធ្យម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមបញ្ចូលទាំងវិស័យសិប្បកម្ម និងទឹកស្អាត ទទួលបាននូវការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ៕